• De Bruyne ​គ្រោង​បដិសេធ​កុងត្រា​ថ្មី​នៅ Man City ​បើ​មិន​មាន​ដំឡើង​ប្រាក់​ឈ្នួល​

    ​ក្លឹប Manchester City ​មាន​គម្រោង​បន្ដ​កុងត្រា​ឱ្យ​ទៅ​ខ្សែ​បម្រើ Kevin De Bruyne ​បន្ដ​ទៀត ​ក្រោយ​ពី​កុងត្រា​ចាស់​របស់​គេ​នៅ​សល់​ត្រឹម​តែ​២​ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ។

    ​ការ​ចរចា​កុងត្រា​ថ្មី​នេះ ​ធ្វើ​ឡើង​តាំង​ពី​ចុង​ឆ្នាំ​មុន​ម្ល៉េះ ​ក្រោយ​ពី​មើល​ឃើញ​ថា​ក្លឹប​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​មក​លើ​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ។ ​យ៉ាងណាមិញ ​លទ្ធផល​មិន​ទាន់​ចេញ​ជា​ផ្លូវការ​ណា​មួយ​នោះ​ទេ ​ព្រោះ​សាមី​ខ្លួន​កីឡាករ ​ហាក់​មិន​ទាន់​យល់​ព្រម​ឡើយ។ ​រូបគេ​មាន​បំណង​ចង់​បាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​បច្ចុប្បន្ន​ទើប​ព្រម​ត​កុងត្រា​ទៀត។

    ​កុងត្រា​ចាស់​ដែល​នៅ​សល់​២​ឆ្នាំ​កន្លះ​ទៀត​នេះ គឺ Bruyne ​ទទួល​បាន​តម្លៃ​ពលកម្ម​២៨០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ តម្លៃ​នេះ ​គឺ​រូបគេ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦ ​ក្នុង​តារាង​អ្នក​មាន​ពលកម្ម​ថ្លៃ​បំផុត​នៅ​អង់គ្លេស។ ​អ្នក​លេខ​១​នោះ​គឺ David de Gea ​ដែល​ទទួល​បាន ​៣៧៥ ០០០​ផោន​ក្នុង​១​សប្ដាហ៍៕ប្រភព Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT