ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ គ្រោងរៀបចំឡើងវិញ នាថ្ងៃទី២៣ មករា ឆ្នាំ២០២១ នៅខេត្តសៀមរាប

ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០គ្រោងនឹង រៀបចំឡើងវិញ នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប បន្ទាប់ពីលើកពេលកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបញ្ជាក់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះថា ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ត្រូវបានធ្វើឡើងតាមគម្រោងផែនការ ដើម្បីបន្តដំណើរការអភិវឌ្ឍគុណភាពបច្ចេកទេស និងសម្រិតសម្រាំងកីឡាករ កីឡាការិនីប្រកបដោយគុណភាព ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅក្នុង ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើ ម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាជាលើដំបូង។

ពាក់ព័ន្ធនឹងការប្រកួតនេះ សូមអានលិខិតផ្លូវការរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានដូចខាងក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT