Jose ​ចាត់​ទុក​ប្រកួត​ទល់ ​Brentford ​ជា​រឿង​សំខាន់​បំផុត​យប់​នេះ​

​លោក Jose Mourinho ​បាន​ចាត់​ទុក​ការ​ប្រកួត​ទល់​ក្រុម Brentford ​នៅ​រាត្រី​នេះ គឺ​ជា​រឿង​សំខាន់​បំផុត ដែល​ទាមទារ​ជ័យជម្នះ​ដាច់​ខាត ​ក្នុង​ពាន​រង្វាន់ Carabao Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​អ្នក​ចាត់ការ​ក្រុម Spurs ​ខាង​លើ​នេះ បាន​និយាយ​ថា​៖ “វា​ជា​ការ​ប្រកួត​ធំ​របស់​ក្រុម Spurs ​? ​បាទ ​វា​ពិត​ជា​ត្រឹមត្រូវ​ហើយ។ យើង​ខកខាន​លើក​ពាន​រង្វាន់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​នេះ​ជា​ឱកាស​របស់​យើង​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ។ ពាន Premier League ​សំខាន់​ហើយ តែ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រឹត​តែ​សំខាន់​ថែម​ទៀត។ យើង​ត្រូវ​ឈ្នះ​ដើម្បី​វគ្គ​ផ្ដាច់ព្រ័ត្រ”។

​រំលឹក​ថា​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ ដែល​ក្រុម Spurs ​មិន​បាន​លើក​ពាន​រង្វាន់​អ្វី​សោះ។ ​ពួកគេ​លើក​ពាន​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៨ ​ជា​ពាន​រង្វាន់ Carling Cup ​ឬ​ហៅ​ថា Carabao Cup ​នា​ពេល​បច្ចុប្បន្ន​នេះ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT