Klopp ​បារម្ភ​ទម្រង់​លេង Liverpool ​ក្រោយ​ចាញ់ ​Southampton ​១-០​

​ក្រុម Liverpool ​បាន​បរាជ័យ​ដោយសារ​ក្រុម Southampton ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ម្ចាស់​ផ្ទះ Southampton ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន​តាំង​ពី​នាទី​ទី​២​ដើម​តង់​ទី​១ ​ហើយ​ក្រុម​ភ្ញៀវ​ព្យាយាម​សម្រុក​វិញ​ដែរ តែ​ឱកាស​មិន​មាន​ដើម្បី​រក​បាន​គ្រាប់​បាល់​នោះ​ទេ។ ​ចប់​ការ​ប្រកួត​ក្រុម​របស់​លោក Klopp ​ស្គាល់​បរាជ័យ​ទៀត​ហើយ ​សម្រាប់​សប្ដាហ៍​ទី​១៧​នេះ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ លោក Klopp ​មើល​ឃើញ​ថា​កូន​ក្រុម​បាន​បង្ក​កំហុស​ច្រើន​សម្រាប់​ការ​ប្រកួត​នេះ។ ​វា​នឹង​ក្លាយ​ជា​កង្វល់​សម្រាប់​ក្រុម​ទាំង​មូល​តែ​ម្ដង ​ខណៈ​ដែល​ពួកគេ​ប្រកួត​បន្ទាប់​ត្រូវ​តតាំង​ជាមួយ​ក្រុម​កំពុង​ឡើង​ជើង Manchester United ​ថែម​ទៀត​នោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT