Foden យប់មិញ ជាប់​ឈ្មោះ​ជា​កីឡាករ​ទី ២ ​នៅ PL ដែល​អាច​ធ្វើ​រឿង​អស្ចារ្យ​មួយ​នេះ

Manchester City បាន​បំបាក់​យក​ឈ្នះ​ក្រុម​តោ​ខៀវ Chelsea ដោយ​លទ្ធផល ៣-១ ហើយ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​នោះ ក៏​មាន​​ចំណែក​យ៉ាង​សំខាន់​ពី​សំណាក់​កីឡាករ Phil Foden ​ផង​ដែរ។

Foden ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លំដាប់​ទី ២ នៅ​ប្រវត្តិសាស្រ្ត​ Premier League ដែល​អាច​រក​បាន​គ្រាប់​បាល់ និង Assist ក្នុង​ប្រកួត​តែ​មួយ ដែល​គេ​ធ្វើ​បាន​នៅ​អាយុ ២០ ឆ្នាំ និង ២២០ ​ថ្ងៃ។

ចំពោះ​កំណត់ត្រា​នេះ​កីឡាករ​អង់គ្លេស​នៅ​ចាញ់​តែ​កីឡាករ ១ រូប​គត់ នោះ​គឺ Jermain Defoe ដែល​ធ្លាប់​ធ្វើ​បាន​ដូច​គ្នា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០០២ គ្រា​នោះ​មាន​អាយុ ១៩ ឆ្នាំ និង ៣៥៦ ​ថ្ងៃ៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT