លោក Ronald Koeman អះអាងថាក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវការខ្សែប្រយុទ្ធម្នាក់មកជួយក្រុមបន្ថែមទៀតនៅខែមករាឆ្នាំ២០២១នេះ។
ក្រុម Barcelona បានយកឈ្នះលើក្រុមបាតតារាង Huesca ក្នុងលទ្ធផល ១-០ ប៉ុណ្ណោះសម្រាប់ការប្រកួតនៅយប់មិញនេះ។ ដោយ១គ្រាប់នោះ កើតចេញពីការព្យាយាមស៊ុតដល់ទៅ២០ជើងឯណោះ ទើបធ្លាយបាន១គ្រាប់នេះ។ កត្ដាប្រយុទ្ធមិនសូវមុតនេះហើយ ទើបបានជាលោក Koeman អះអាងថាត្រូវការខ្សែប្រយុទ្ធម្នាក់មកជួយជាចាំបាច់។
អ្នកចាត់ការខាងលើបាននិយាយថាថ៖ “ខ្ញុំទុកចិត្តកីឡាករទាំងអស់ក្នុងក្រុម ប៉ុន្តែប្រសិនបើយើងអាចរើសខ្សែបម្រើបាន៣នាក់ នោះនឹងមានកន្លែងសម្រាប់ខ្សែប្រយុទ្ធ៣នាក់ដែរហើយ។ យើងនិយាយច្រើនដងមកហើយថាយើងត្រូវការប្រយុទ្ធមកបន្ថែមទៀត។ យើងត្រូវការនរណាម្នាក់ដែលច្បាស់ និងស្វែងរកគ្រាប់បាល់បាន ប៉ុន្តែការទទួលបានខ្សែប្រយុទ្ធម្នាក់ទៀតមក យើងត្រូវការរឿងច្រើនទៀត”៕ប្រភព Goal