Klopp ​ថា​លោក​មិន​ច្បាស់ ​ត្រូវ​ទិញ​ខ្សែ​ការពារ​មក​បន្ថែម​ឬ​អត់​ទេ​

​លោក Jurgen Klopp ​មិន​ទាន់​ច្បាស់​ថា​នឹង​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ខ្សែ​ការពារ​កណ្ដាល​មក​បន្ថែម​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ ​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា​ឆ្នាំ​២០២១​នេះ​។

​Liverpool ​នា​រដូវ​កាល​នេះ​របួស​កីឡាករ​សំខាន់​ច្រើន ​ជាក់​ស្ដែង​ពួកគេ​លេង​ដោយ​មិន​មាន​ខ្សែ​ការពារ​ល្អ​ៗ​ដូចជា Virgil van Dijk, Joe Gomez ​និង​ Joel Matip ​ច្រើន​ប្រកួត​មក​ហើយ។ ​តែ​បើ​ទោះ​ជា​អវត្តមាន​កីឡាករ​ខ្សែ​ការពារ​ល្អ​ៗ​នេះ​មែន ប៉ុន្តែ​សម្រាប់​លោក Klopp ​នៅ​តែ​អាច​ឈរ​នៅ​កំពូល​តារាង​ដដែល។

​លោក Klopp ​បាន​និយាយ​សម្រាប់​ទីផ្សារ​ខែ​មករា​នេះ​ថា​៖ “យើង​មាន​ដំណោះស្រាយ​ក្នុង​ក្រុម​របស់​យើង នៅ​ពេល​យើង​កំពុង​ជួប​ផល​លំបាក​ដោយ​បញ្ហា​របួស។ ភាគ​ច្រើន​គឺ​នៅ​តំបន់​កណ្ដាល​តែ​ម្ដង ​វា​បាន​ចាប់​ផ្ដើម​តាំង​ពី​បើក​រដូវ​កាល​មក​នេះ។ ​យើង​មាន​ដំណោះស្រាយ​មែន ​ប៉ុន្តែ​ប្រសិន​បើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ទីផ្សារ​នេះ​ក៏​ជា​រឿង​ល្អ តែ​ខ្ញុំ​មិន​ច្បាស់​ថា​នឹង​មាន​ដោះដូរ​នោះ​ទេ”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT