Suarez ​ស៊ុត​នាទី​៩០+ ​ជួយ AT Madrid ​ឡើង​កំពូល​តារាង La Liga ​វិញ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​ស៊ុត​ចុង​ម៉ោង​ជួយ​ក្រុម Atletico Madrid ​យក​​ឈ្នះ​លើ​ក្រុម Alaves ​ក្នុង​លទ្ធផល ២-១ ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​វិញ​ហើយ។

​Llorente ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​របស់​លោក Simeone ​នាំ​មុខ​លើ​ម្ចាស់​ផ្ទះ Alaves ​នៅ​នាទី​៤១​ចុង​តង់​ទី​១។ ​តែ​ឈាន​ដល់​តង់​ទី​២ ​ក្រុម Alaves ​ក៏​ព្យាយាម​សម្រុក​វិញ​រហូត​ដល់​ទទួល​បាន​១​គ្រាប់​តាម​ស្មើ​ដោយ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ Felipe ​នៅ​នាទី​៨៤។ ​ការ​ប្រកួត​ជិត​នឹង​ចប់​ទៅ​ហើយ នាទី​៩០ ក៏​ស្រាប់​តែ Suarez ​ស៊ុត​បាន​១​គ្រាប់​ទៀត​ឱ្យ AT Madrid ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ហើយ បាន​ធ្វើ​ឱ្យ AT Madrid ​ហក់​ទៅ​ឈរ​នៅ​លេខ​១​វិញ​ហើយ ​ដោយ​មាន​៣៨​ពិន្ទុ ​ឆ្លង​កាត់​១៥​ប្រកួត ស្រប​ពេល​ក្រុម​លេខ​២ Real Madrid ​វិញ​មាន​៣៦ពិន្ទុ ​ឆ្លង​កាត់​១៧​ប្រកួត៕ប្រភព Marca​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT