Ronaldo ​បំបែក​កំណត់ត្រា Pele ​បាន​បាត់​ទៅ​ហើយ​យប់មិញ​នេះ​

​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​បាន​បំបែក​កំណត់ត្រា​របស់​វីរបុរស​បាល់ទាត់ Pele ​បាន​បាត់​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​រក​បាន​២​គ្រាប់​បន្ថែម​ទៀត។

ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម​ Udinese ​ក្នុង​លទ្ធផល ​៤-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​នៅ​យប់មិញ​នេះ។ ដោយ​ក្នុង​ចំណោម​៤​គ្រាប់​នោះ ​សម្រេច​បាន​ដោយ Ronado ​២​គ្រាប់​ផង​ដែរ។ បូក​បន្ថែម​២​គ្រាប់​នេះ​ទៀត​ហើយ ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​សរុប​គ្រាប់​បាល់​បាន​ដល់​ទៅ ​៧៥៨​គ្រាប់​ហើយ។

ដោយ​ចំនួន​គ្រាប់​បាល់​នេះ បាន​ធ្វើ​ឱ្យ Ronaldo ​រក​គ្រាប់​បាល់​សរុប​លើស Pele ​បាត់​ទៅ​ហើយ ​ដោយ​វីរបុរស​បាល់ទាត់​ប្រេស៊ីល​រូប​នេះ​មាន​គ្រាប់​បាល​សរុប​តែ​៧៥៧​គ្រាប់​ប៉ុណ្ណោះ។ ​ខ្សែ​ប្រយុទ្ធ​ Juventus ​កំពុង​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត ​ដោយ​កំណត់ត្រា​អ្នក​លេខ​១ ​Josef Bican ​មាន​៧៥៩​គ្រាប់៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT