Man City ​ផ្ដល់​មេរៀន​ល្អ​មួយ​ដល់ Chelsea ​កាល​ពី​យប់មិញ​

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម​តោ​ខៀវ Chelsea ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​គ្រាន់​តែ​តង់​ទី​១ ​ក្រុម​របស់​លោក Pep ​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៣​គ្រាប់​ហើយ ដោយ Gundogan, Phil Foden និង Kevin De Bruyne។ ​ស្រប​ពេល​១​គ្រាប់​លួង​ចិត្ត​របស់​ក្រុម​តោ​ខៀវ​វិញ ​សម្រេច​បាន​ដោយ​ Callum Hudson-Odoi ​នៅ​នាទី​៩០+២  ឯ​ណោះ។ ​ដោយ​បរាជ័យ​របស់​ក្រុម Chelsea ​នេះ​ទៀត​សោត​បាន​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ដល់​លេខ​៨​ក្នុង​តារាង​ទៅ​ហើយ ពិបាក​ប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង​ណាស់។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Lampard ​ក៏​កាន់​តែ​ក្ដៅ​កៅអី​ហើយ​ដែរ ​ក្រោយ​ពី​បរាជ័យ​ផ្ទួន ​និង​បាត់​បង់​ពិន្ទុ​ជា​ច្រើន​មក​នេះ។ ​ឆ្លង​កាត់​១៧​ប្រកួត ពួកគេ​មាន​តែ​២៦​ពិន្ទុ​ទេ ​ខណៈ​ដែល​ក្រុម​លេខ​១ Liverpool ​វិញ ​មាន​៣៣​ពិន្ទុ​​ហើយ​មាន​១​ប្រកួត​សល់​ក្នុង​ដៃ​ថែម​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT