បេក្ខភាព​ប្រធាន Barca ​ថា​បើ​មនុស្ស​ក្រៅ​ភព​មក ​នឹង​ថា VAR ​លំអៀង​ទៅ Real Madrid ​

​លោក ​Joan Laporta ​កំពុង​ស្វែង​រក​សំឡេង​គាំទ្រ​ដើម្បី​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ប្រធាន​ក្លឹប FC Barcelona ​ម្ដង​ទៀត ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​។

​ក្នុង​ឱកាស​នោះ​ដែរ ​លោក Laporta ​បាន​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​កន្លង​មក​ដែល​មិន​អាច​ធ្វើ​ឱ្យ Lionel Messi ​សប្បាយ​ចិត្ត ​និង​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​បាន។ ស្រប​ពេល​ជាមួយ​គ្នា​នោះ បែរ​ជា​ក្រុម Real Madrid ​ឆក់​ឱកាស​បាន ​និង​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​ដល់​ទៅ​៣​ដង​ជាប់​គ្នា ​បង្កើត​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​កន្លង​មក​ក្នុង​វិស័យ​បាល់ទាត់​ទៅ​វិញ។

​អតីត​ប្រធាន​ក្លឹប Barcelona ​ពី​ឆ្នាំ​២០០៣​ដល់​២០១០​ខាង​លើ​នេះ ​បាន​និយាយ​ទៀត​ថា​បច្ចុប្បន្ន​នេះ ​បច្ចេកវិទ្យា VAR ​បាន​លំអៀង​ទៅ​លើ​ក្រុម Real Madrid ​ខ្លាំង។ ​ដោយ​ត្រង់​ចំណុច​នេះ​លោក​មិន​ចេះ​តែ​និយាយ​នោះ​ទេ ពោល​គឺ​បើ​មនុស្ស​ភព​ក្រៅ​មក​ឃើញ ​មើល​ការ​ប្រកួត​ក៏​ដឹង​ថា VAR ​លំអៀង​រក​តែ Real Madrid ​ដែរ៕​

ENTREVISTA A JOAN LAPORTA, PRECANDIDATO A LAS ELECCIONES DEL FC BARCELONA

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT