១​គ្រាប់​យប់មិញ Son ​រក​បាន​១០០​គ្រាប់​នៅ Premier League ​ហើយ​

​Son Heung-Min ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ ​តាំង​ពី​ផ្ទេរ​មក​លេង​នៅ Spurs ​មក ​ហាក់​ដូចជា​លេង​ត្រូវ​គ្នា​មែនទែន​ជាមួយ Harry Kane ​។ ​ពួកគេ​តែងតែ​បញ្ជូន​បាល់​ឱ្យ​គ្នា​ស៊ុត​ម្ដង​ម្នាក់​រហូត ​ហើយ​ពេល​នេះ Son ​មាន​គ្រាប់​បាល់​សរុប​ឱ្យ​ក្រុម Spurs ​បាន​ដល់​ទៅ​១០០​គ្រាប់​ទៅ​ហើយ។

​ការ​បន្ដ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​រូបគេ។ ជាក់​ស្ដែង​ម្សិលមិញ​នេះ ​មាន​ដំណឹង​មក​ថា​ក្លឹប Real Madrid ​បាន​ចាប់​អារម្មណ៍​លើ Son ​ហើយ ​ដោយ​មាន​បំណង​ចង់​ចូល​ចែចូវ​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT