ទី​បំផុត PSG ​ប្រកាស​យក Pochettino ​ធ្វើ​ជា​អ្នក​ចាត់​ការ​ក្រុម​ផ្លូវការ​ហើយ​

​ក្លឹប PSG ​បាន​ប្រកាស​នៅ​យប់មិញ​នេះ ​យក​លោក Pochettino ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ជា​ផ្លូវការ​ហើយ ​បន្ទាប់​ពី​បណ្ដេញ​លោក Thomas Tuchel ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

​Pochettino ​ត្រលប់​មក​ដឹក​នាំ​ក្រុម​វិញ ​ក្រោយ​ពី​ត្រូវ​ក្រុម Spurs ​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​មុន។ ​លោក​នឹង​ត្រូវ​ចូល​ខ្លួន​ដើម្បី​ដឹក​នាំ​ក្រុម PSG ​ហ្វឹកហាត់​នៅ​ថ្ងៃ​នេះ​តែ​ម្ដង ​ក្រោយ​ពី​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ហើយ។ ​លោក​នឹង​អាច​ដឹក​នាំ​ក្រុម​បាន​រយៈ​ពេល​១៨​ខែ ពោល​គឺ​ដល់​ឆ្នាំ​២០២២​ខាង​មុខ។ ប្រសិន​បើ​លោក​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន UEFA Champions League ​បាន ​នោះ​កុងត្រា​ថ្មី​នឹង​អាច​មាន​បន្ដ​ទៀត។

​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​នេះ ​ធ្លាប់​លេង​ឱ្យ​ក្រុម PSG ​ពី​ឆ្នាំ ២០០១​ដល់​២០០៣​ផង​ដែរ។ ​លោក​ធ្លាប់​និយាយ​ថា​ការ​មក​ដឹក​នាំ​ក្រុម PSG ​គឺ​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​របស់​លោក ​ហើយ​ពេល​នេះ​វា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT