កាំភ្លើង​ធំ​ខ្លាំង​វិញ​ហើយ ​យប់មិញ​យក​ឈ្នះ​លើ​ក្រុម West Brom ​៤-០ ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម West Brom ​បាន​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ។

​ក្រុម​របស់​លោក Mikel Arteta ​ហាក់​ដូចជា​ស្វែង​រក​ចំណុច​លេង​ល្អ​របស់​ខ្លួន​បាន​មក​វិញ​ហើយ។ ​ពួកគេ​បាន​ទទួល​ជ័យជម្នះ​ផ្ទួន​ៗ​គ្នា​តែ​ម្ដង​នៅ​៣​ប្រកួត​កន្លង​មក​នេះ ​ដែល​ធ្វើ​ឱ្យ​លទ្ធផល​ក្នុង​តារាង​មាន​ការ​ប្រែប្រួល​ផង​ដែរ។ ​ដោយ​៤​គ្រាប់​នោះ​រក​បាន​ដោយ Tierney ​១​គ្រាប់ Saka ​១​គ្រាប់ ​និង​ខ្សែ​ប្រយុទ្ធ Lacazette ​២​គ្រាប់។ ​ចប់​ការ​ប្រកួត Arsenal ​បន្ដ​ជ័យជម្នះ​របស់​ខ្លួន ​ក្នុង​លទ្ធផល ៤-០ ​លើ​ក្រុម West Brom ។

​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​ឱ្យ Arsenal ​ហក់​ឡើង​មក​ដល់​លេខ​១១​ក្នុង​តារាង​ហើយ ​ដោយ​ចាញ់​ក្រុម​នៅ​តំបន់ Top4 ​៣​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ។ ​នៅ​ខែ​មករា​នេះ ​កាំភ្លើង​ធំ​កំពុង​ស្វែង​រក​កីឡាករ​ថ្មី​បន្ថែម​ទៀត​ដើម្បី​មក​ពង្រឹង​ក្រុម​បន្ដ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT