Jose ​ថា​លោក​មិន​ស្គាល់​អ្នក​ចាត់ការ​ Bielsa ​ច្បាស់​នោះ​ទេ ​

ក្រុម Spurs ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Leeds United ​នៅ​ល្ងាច​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier ​។​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Jose Mourinho ​បាន​បញ្ជាក់​ថា​លោក​សរសើរ​ទម្រង់​លេង​មិន​ខ្លាច​ក្រុម​ណា ​របស់ Leeds ​ដែល​ហ៊ាន​ក្នុង​ការ​លេង​បាល់​មិន​ខ្លាច​ឡើយ។ ​

កត្ដា​មួយ​ទៀត​គឺ​លោក Bielsa ​ដែល​ជា​អ្នក​ចាត់ការ​តែ​ម្ដង ដែល​គ្រូ​បង្វឹក​គ្រប់​គ្នា​សុទ្ធ​តែ​សរសើរ​ជាមួយ​ទម្រង់​លេង​ប្រយុទ្ធ​មិន​ខ្លាច​ធ្លាយ​គ្រាប់​បាល់​។

សម្រាប់​លោក Jose ​វិញ ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​មិន​សូវ​បាន​ស្គាល់​លោក Bielsa ​ទេ។ ​ខ្ញុំ​ចាំ​បាន​កាល​គាត់​ដឹក​នាំ​ក្រុម​នៅ​អេស្ប៉ាញ ​ហើយ​ខ្ញុំ​ដឹក​នាំ Real Madrid ​។ យើង​បាន​ត្រឹម​ស្វាគមន៍​គ្នា​ដោយ​ការ​ចាប់​ដៃ​ប៉ុណ្ណោះ ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ពី​គាត់​ឡើយ”៕

ប្រភព៖ Thesun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT