Wenger ​ថា OK ​បើ​សិន​ជា​ក្រុម Arsenal ​ត្រូវ​ការ​លោក​មក​ដឹក​នាំ​វិញ​

​លោក Arsene Wenger ​បាន​និយាយ​ថា​លោក​នឹង​ត្រលប់​មក​ដឹក​នាំ​ក្រុម Arsenal ​វិញ ប្រសិន​បើ​ក្លឹប​កាំភ្លើង​ធំ​ត្រូវ​ការ​លោក​មក​ជួយ​អំឡុង​ពេល​លំបាក​នេះ​។​Arsenal ​ក្រោម​​ការ​ដឹក​នាំ​របស់​លោក Arteta ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​ឡើយ ដោយ​ទើប​តែ​ឈ្នះ​វិញ​២​ប្រកួត​នេះ​ទេ ហើយ​ស្ថិត​នៅ​ក្បែរ​បាត​តារាង​ឯ​ណោះ។

​យ៉ាងណាមិញ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​វ័យ​ក្មេង​នេះ ​ក្រុម​កាំភ្លើង​ធំ​ក៏​មាន​គម្រោង​ក្នុង​ការ​ទិញ​យក​កីឡាករ​ថ្មី​នា​រដូវ​កាល​នេះ​មក​បន្ថែម​ទៀត​ដែរ។ ​ដោយ​រំពឹង​ថា​នឹង​អាច​ស្ដារ​ស្ថានភាព​ឡើង​វិញ​បាន​។

​ក្នុង​នោះ​ដែរ ​លោក Wenger ​អតីត​អ្នក​ចាត់ការ​ច្រើន​ឆ្នាំ​របស់ Arsenal ​បង្ហើប​ថា​លោក​នឹង​ព្រម​ត្រលប់​មក​ជួយ​ក្រុម​វិញ ប្រសិន​បើ​ក្លឹប​ត្រូវ​ការ។ ដោយ​បុរស​សញ្ជាតិ​បារាំង​នេះ​ថា ​នេះ​ជា​ពេល​វេលា​ល្អ​ណាស់​ក្នុង​ការ​ធ្វើ​ជា​គ្រូ​ពេទ្យ​ដើម្បី​ព្យាបាល​ក្លឹប៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT