Real Madrid ​ចង់​បាន Son ​ទៅ​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ​

​ក្លឹប​ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​កំពុង​សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ Son Heung-Min ​របស់​ក្រុម Spurs ​ដែល​កំពុង​លេង​យ៉ាង​ល្អ​នៅ​ក្របខណ្ឌ English Premier League ​។

​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ ​កំពុង​បង្ហាញ​សមត្ថភាព​លេចធ្លោ​មែនទែន​នា​រដូវ​កាល​នេះ ​បន្ទាប់​ពី​រក​បាន​១១​គ្រាប់ ​បញ្ជូន​បាល់​៤​ដង ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​មក​នេះ។ ​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​ថា Real Madrid ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​កីឡាករ Son ​ហើយ​មាន​បំណង​ចង់​យក​នៅ​រដូវ​កាល​ក្រោយ​តែ​ម្ដង។

​កីឡាករ​វ័យ​២៨​ឆ្នាំ​នៅ​មាន​កុងត្រា​ជាមួយ​ក្រុម Spurs ​រហូត​ដល់​ឆ្នាំ​២០២៣ ​ក្រោយ​ពី​ទិញ​ចូល​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។ ​លោក Jose Mourinho ​បាន​ចាត់​ទុក​រូបគេ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ដែល​មិន​អាច​ខ្វះ​បាន​ទេ​ក្នុង​តំបន់​ប្រយុទ្ធ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT