មួយ​ប្រកួត​យប់​មិញ​ទៀត Bruno ​នៅ​ចាញ់​តែ​ស្ថិតិ​ជើង​ចាស់​មួយ​រូប​គត់​នៅ Premier League

នៅ​ប្រកួត​ទល់ Aston Villa កាល​ពី​យប់​មិញ គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​ ៣០ ហើយ​សម្រាប់ Bruno Fernandes នៅ​ក្របខ័ណ្ឌ Premier League។

គេ​ក៏​រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​ដែរ តាម​រយៈ​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​និង​ជា​បាល់​ជ័យជម្នះ​យក​ ៣ ពិន្ទុ​ឲ្យ​ក្រុម។ ក្រៅ​ពី​នេះ កីឡាករ​ព័រទុយហ្គាល់​ក៏​បាន​តាម​ប្រកិត​កំណត់ត្រា​មួយ​របស់​ជើង​ចាស់​លោក Andrew Cole នាម​ជា​កីឡាករ​មាន​ស្ថិតិ​គ្រាប់​បាល់ Goal + Assist ច្រើន​បំផុត​នៅ ៣០ ប្រកួត​ដំបូង។

សម្រាប់ Bruno នៅ ៣០ ប្រកួត PL គេ​រក​បាន​ ១៩ គ្រាប់​និង Assist ១៤ លើក ស្មើ​នឹង ៣៣ គ្រាប់​សរុប ហើយ​មាន​តែ​កីឡាករ​មួយ​រូប​ផ្សេង​ទៀត​គត់​នោះ​គឺ Andrew Cole ដែល​មាន​ដល់ ៣៧ គ្រាប់ ពោល​នេះ​អាច​រាប់​ថា​វា​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​ឆ្នាំ​ដំបូង​របស់​ខ្សែ​បម្រើ​ខាង​លើ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT