ប្រកួតក្នុងទឹកដីនៅសល់របស់អាស៊ីអឺរ៉ុប ត្រូវលើកទៅធ្វើនៅពហុកីឡដ្ឋានជាតិវិញ

ក្រោយពីកីឡដ្ឋានបាល់ទាត់របស់ក្លិបអាស៊ីអឺរ៉ុប យូណាយធីត ( AEU Sport Park ) ត្រូវបានបំផ្លាញដោយទឹកជំនន់ កាលពីថ្ងៃអង្គារម្សិលមិញនេះ គណៈកម្មការរៀបចំប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានសម្រេចផ្លាស់ប្តូរទីលានប្រកួតនៅទីនោះ ជំនួសដោយពហុកីឡដ្ឋានជាតិវិញ។

គួរំលឹកថា អាស៊ីអឺរ៉ុប ត្រូវប្រកួតទលនឹង អគ្គិសនីកម្ពុជា និង ភ្នំពេញក្រោន សម្រាប់ប្រកួតក្នុងទឹកដី ដែលនៅសល់សម្រាប់ជើងទីពីរ នៃរដូវកាលនេះ ។

ករណីកីឡដ្ឋានត្រូវបានលិចដោយទឹកជំនន់នេះ ជាការពិតណាស់ អាស៊ីអឺរ៉ុប នឹងត្រូវចំណាយទាំងរយៈពេល និងថវិកាសម្រាប់ស្តារទីលានរបស់ខ្លួនឱ្យដូចដើមវិញ គ្រាដែលករណីមួយនេះគឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT