Pulisic ប្រាប់​ឈ្មោះ​កីឡាករ​ល្បឿន​លឿន​និង​អ្នក​បញ្ចប់​ទី​ល្អ​បំផុត​នៅ​ក្លឹប Chelsea

កីឡាករ​អង់គ្លេស Christian Pulisic បាន​បង្ហាញ​ការ​យល់​ឃើញ​អំពី​ឈ្មោះ​មិត្ត​រួម​ទ្រនំ​ដែល​មាន​ល្បឿន​លឿន​បំផុត​ចំនួន ២ រូប និង​អ្នក​បញ្ចប់​ទី​ល្អ​បំផុត​ ១ រូប​នៅ​ទឹកដី Stamford Bridge។

ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២២ ឆ្នាំ បាន​ឆ្លើយតប​ប្រាប់ Sky Sports ពី​កីឡាករ​ដែល​យក​ឈ្នះ​នៅ​ការ​រត់​ប្រណាំង​ល្បឿន ១០០ ម៉ែត្រ​បែប​នេះ​ថា៖ “ខ្ញុំ​ដឹង​ច្បាស់​ថា Fikayo [Tomori] និង Timo [Werner] គឺ​មាន​ល្បឿន​លឿន ហើយ​ក៏​មាន​អ្នក​មាន​ល្បឿន​លឿន​ច្រើន​ទៀត​ដែរ​នៅ​ក្នុង​ក្រុម”។

បន្ត​ដល់​អ្នក​បញ្ចប់​ទី​ល្អ​បំផុត ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ​បន្ថែម​ថា៖ “ខ្ញុំ​សូម​ជ្រើស​យក Olivier Giroud ដោយ​គាត់​រឹងមាំ​ខ្លាំង​ណាស់​នៅ​ខាង​មុខ​ទី ហើយ​ជា​ពិសេស​ទាំង​ការ​ស៊ុត​ធម្មតា​ឬ​ការ​កាប់​បាល់ Volley”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT