ឈ្នះ Aston Villa យប់​មិញ Solskjaer សរសើរ​កូន​ក្រុម​ម្នាក់​ថា​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ហើយ

អ្នកចាត់ការ​ក្លឹប Manchester United គឺ​លោក Ole Gunnar Solskjaer បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​ការ​លេង​របស់​កីឡាករ Paul Pogba ក្នុង​ការ​ប្រកួត​ទល់ Aston Villa នៅ​ឯ​ទឹកដី Old Trafford កាល​ពី​យប់​មិញ។

បិសាច​ក្រហម​បាន​យក​ឈ្នះ ២-១ ទៅ​លើ Villa ហើយ​រំកិល​ ៣ ពិន្ទុ​បន្ថែម​តាម​ស្មើ​ក្រុម​កំពូល​តារាង​ហង្ស​ក្រហម Liverpool នៅ​ក្របខ័ណ្ឌ Premier League។

ទន្ទឹម​នឹង​កំពុង​មាន​ចចាមអារ៉ាម​ថា​កីឡាករ​បារាំង​អាច​ចាកចេញ​ទៅ​ក្លឹប Real Madrid ឬ Jvuentus ក៏​លោក Solskjaer នៅ​តែ​និយាយ​បែប​វិជ្ជមាន ដោយ​មិន​ខ្វល់​រឿង​ទាំង​នោះ​ឡើយ។ អ្នកចាត់ការ​សញ្ជាតិ​ន័រវែស​និយាយ៖ “គេ [Pogba] កាន់​តែ​ល្អ​ឡើង និង​សម្រប​ខ្លួន​ទៅ​ក្នុង​ការ​ប្រកួត​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​ថ្ងៃ​នេះ​គេ​លេង​បាន​ល្អ ដោយ​មាន​ក្រុម​រឹងមាំ​កាយសម្បទា​ហើយ Paul គឺ​ស្ថិត​ក្នុង​ប្រភេទ​នេះ ដែល​អាច​ប្រជែង​គូ​ប្រជែង​បាន និង​គ្រប់គ្រង​បាល់​យ៉ាង​ល្អ​សម្រាប់​ពួក​យើង”។

បញ្ជាក់​ថា​នៅ​ប្រកួត​បន្ទាប់ United នឹង​មមាញឹក​ខ្លាំង ដោយ​ត្រូវ​តតាំង Man City នៅ Carabao Cup វគ្គ ៤ ក្រុម​ចុង​ក្រោយ ហើយ​រំលង​ទៅ​ប៉ះ Watford នៅ​ជុំ​ទី ៣ FA Cup មុន​ត្រលប់​មក​ប្រកួត​នៅ Premier League ដែល​បី​ប្រកួត​ចន្លោះ​ពេល​ជាង ១០ ​ថ្ងៃ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT