(វីដេអូ) បុក​មួយ​ឆាវ! Man Utd ឡើង​កំពូល​តារាង​តាម​ស្មើ​ពិន្ទុ Liverpool បាត់

ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ ២-១ ទល់ Aston Villa នៅ​ប្រកួត​ជុំ​ទី ១៦ កាល​ពី​យប់​មិញ ហើយ ៣ ពិន្ទុ​ដែល​ទទួល​បាន​នោះ​រុញ​ឲ្យ​ពួក​គេ​ឡើង​ឈរ​កំពូល​តារាង​ស្មើ​ហង្ស​ក្រហម Liverpool ហើយ។

ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Old Trafford ក្រុម​ម្ចាស់​ផ្ទះ​និង​ភ្ញៀវ​ធ្វើ​បាន​ល្អ​ប្រហែល​គ្នា ដោយ United មាន​ឱកាស​គ្រប់គ្រង​បាល់ ៤៨ ភាគរយ ស៊ុត​ ១៩ ជើង ចំ​គោលដៅ ៩ លើក ហើយ Villa គ្រប់គ្រង​បាល់ ៥២ ភាគរយ ស៊ុត​ ១៥ ជើង ចំ​គោលដៅ ៥ លើក។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ Anthony Martial នៅ​នាទី ៤០ មុន​ពេល Bertrant Traore តាម​ស្មើ​នៅ​នាទី ៥៨។ លុះ​ដល់​ ៣ នាទី​បន្ទាប់ United មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ ហើយ​ធ្វើ​បាន​ដោយ​កីឡាករ Bruno Fernandes ដែល​ជា​គ្រាប់​បាល់​នាំ​មុខ​ដល់​បញ្ចប់​ការ​ប្រកួត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​រំឭក​ថា Liverpool បច្ចុប្បន្ន​មាន ៣៣ ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី ១ ខណៈ Man Utd ឈរ​លេខ​រៀង​ទី ២ មាន ៣៣ ពិន្ទុ​ស្មើ គ្រាន់​ចាញ់​គ្រាប់​បាល់​ចំណេញ។ នៅ​ប្រកួត​បន្ទាប់ United ត្រូវ​ប៉ះ Burnley ស្រប​ពេល​ដែល Liverpool ត្រូវ​ប៉ះ Southampton៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT