Zidane ​មិន​បន្ទោស​កូន​ក្រុម​ដែល​លេង​ស្មើ Elche ​១-១ ​ឡើយ​

​សម្រាប់​ការ​ប្រកួត​មុន​បិទ​បញ្ចប់​ឆ្នាំ​២០២០ ​ក្រុម Real Madrid ​ធ្វើ​មិន​បាន​ល្អ​ឡើយ ដោយ​លេង​ស្មើ​ក្រុម Elche ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​ពាន​រង្វាន់ La Liga ​។

​ក្រុម Real Madrid ​មិន​មាន​បញ្ហា​កីឡាករ​របួស​ទេ ​ហើយ​ថែម​ទាំង​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ទៀត តែ​គួរ​ឱ្យ​សោកស្ដាយ ពួកគេ​បែរ​ជា​ភ្លាត់​ឱ្យ​ក្រុម​Elche ​ទទួល​បាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​តាម​ស្មើ​ទៅ​វិញ។ ​យ៉ាង​ណា​មិញ ​លទ្ធផល​ទទួល​បាន​១​ពិន្ទុ​នេះ ​ក៏​មិន​ធ្វើ​ឱ្យ​លោក Zidane ​បន្ទោស​កីឡាករ​ដែរ។ ​

​អ្នក​ចាត់ការ​បារាំង​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ ព្រោះ​យើង​មាន​ឱកាស​ច្រើន ប៉ុន្តែ​យើង​មិន​បាន​សម្លាប់​ការ​ប្រកួត​នេះ។ តែ​ខ្ញុំ​ក៏​មិន​គិត​ថា​វា​ជា​រឿង​អាក្រក់​សម្រាប់​ក្រុម​ដែរ។ ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​សមាជិក​ក្រុម​ទាំង​អស់ ​ដែល​ពួកគេ​ក៏​បាន​ខិតខំ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT