Liverpool ​បាន​ត្រឹម​ស្មើ Newcastle ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​ចុងក្រោយ​ឆ្នាំ​២០២០

​ក្រុម​ហង្ស​ក្រហម​ Liverpool ​ប្រកួត​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២០​នេះ បែរ​ជា​មិន​អាច​យក​ជ័យជម្នះ​បាន​នោះ​ទេ ពោល​គឺ​ត្រឹម​បាន​ស្មើ​ជាមួយ Newcastle United ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ​ Liverpool ​សម្រុក​មែនទែន តែ​សំណាង​មិន​មាន​ឡើយ ពោល​គឺ​មិន​អាច​ស៊ុត​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម Newcastle United ​ឡើយ។ ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​នេះ ​និង​ធ្វើ​ឱ្យ​ក្រុម Liverpool ​បញ្ចប់​ឆ្នាំ​២០២០​ជាមួយ​លទ្ធផល​១​ពិន្ទុ។

​១​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​មាន​ពិន្ទុ​លើស​ក្រុម​លេខ​២ Manchester United ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល​បិសាច​ក្រហម​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ដែរ។ បើ​សិន​ក្រុម​លោក Ole ​អាច​ឈ្នះ​១​ប្រកួត​នោះ​បាន ​នឹង​មាន​ពិន្ទុ​ស្មើ​ក្រុម​លេខ​១ Liverpool ​ដែរ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT