Arteta ​ថា Arsenal ​មិន​ប្ដូរ​គម្រោង​ទិញ​កីឡាករ​ថ្មី​ទេ ​ទោះ​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​ក៏​ដោយ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​ទទួល​បាន​ជ័យជម្នះ​ទៀត​ហើយ​នៅ​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ១-០ ​មុន​ដាច់​ឆ្នាំ​២០២០។ 

​ក្រុម Arsenal ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ ក្រោយ​ពី​បាន​កោះ​ហៅ​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​នាក់​មក​ជួយ។ ​តែ​បើ​ទោះ​ជា​២​ប្រកួត​មក​នេះ ឈ្នះ​ទាំង​២​ប្រកួត​ក្ដី ​ប៉ុន្តែ​លោក Arteta ​បាន​បញ្ជាក់​ថា​នឹង​មិន​ប្ដូរ​គម្រោង​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​មក​រួម​ក្រុម​នៅ​ខែ​មករា​ឡើយ។ ​លោក​បាន​អះអាង​ថា​ក្លឹប​នៅ​តែ​ដាក់​គោលដៅ​ច្បាស់​លាស់​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី ព្រោះ​បច្ចុប្បន្ន​នៅ​មាន​ចំណុច​ប្រហោង​ច្រើន។

​អ្នក​ចាត់ការ​ដែល​កន្លង​មក​ក្ដៅ​កៅអី​ខ្លាំង​នេះ ​បាន​និយាយ​ថា​៖ “លទ្ធផល​ចុង​ក្រោយ​ប៉ុន្មាន​ប្រកួត​នេះ ​មិន​អាច​ផ្លាស់​ប្ដូរ​ចិត្ត​យើង​បាន​ឡើយ។ យើង​នឹង​បន្ដ​គម្រោង​របស់​យើង​ទៀត យើង​ត្រូវ​ការ​កីឡាករ​ថ្មី​មក​បន្ថែម​ដើម្បី​ជួយ​ក្រុម​សម្រាប់​ឆ្នាំ​ក្រោយ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT