កីឡាករប្រណាំងឡាន Fernando Alonso បានប្រកាសថានឹងចូលនិវត្តនៅចប់រដូវកាលនេះ ក្រោយពីចំណាយពេល១៧ឆ្នាំនៅលើការបើកបររថយន្តនេះ។
Alonso ជាកំពូលអ្នកប្រណាំងឡានមួយរូបរបស់អេស្ប៉ាញ ដែលធ្លាប់ឈ្នះពានរង្វាន់ world champion បាន២រដូវកាល។ បុរសវ័យ៣៧ឆ្នាំនេះ ទទួលបានកេរ្តិ័៍ល្អនៅព្រឹត្តិការណ៍ Formula One ដោយធ្លាប់បើកឱ្យក្រុមហ៊ុនល្បីៗដូចជា McLaren និង Ferrari ជាដើម។ ការប្រកាសចូលនិវត្តនេះធ្វើឡើងកាលពីម្សិលមិញ ក្រោយពីលោកធ្វើមិនបានល្អឱ្យខាង McLaren នារដូវកាលនេះ។
ទន្ទឹមនឹងការប្រកាសចូលនិវត្តនេះដែរ ខាងក្រុមហ៊ុនឡាន McLaren នឹងផ្ដល់ប្រាក់ដល់រូបគេខ្លះ ក្នុងកុងត្រា៥ឆ្នាំជាមួយក្រុមហ៊ុន លើតម្លៃ១២០លានដុល្លារនោះ៕ប្រភព៖ DailyMail