ខ្សែប្រយុទ្ធ Diego Costa បានសម្រេចចែកផ្លូវជាមួយក្លឹប Atletico Madrid ហើយ ក្រោយពីសាមីខ្លួនជាអ្នកស្នើសុំដើម្បីចាកចេញតែម្ដង។Costa ដែលត្រូវក្រុម AT Madrid នាំចូលមកវិញលើកនេះ មិនដូចលើកមុនទេ។
ជាក់ស្ដែង រូបគេរងរបួសជាច្រើននិងមិនសូវមានឱកាសបានចូលលេងឡើយ ខណៈដែលក្លឹបក៏បាននាំយកខ្សែប្រយុទ្ធកណ្ដាល Luis Suarez មកទៀត។ ដូច្នេះហើយ ទើបអតីតកីឡាករ Chelsea រូបនេះមិនសូវមានឱកាសដើម្បីបង្ហាញសមត្ថភាពឡើយ។
កត្ដានេះហើយ ទើបបានជាថ្ងៃអាទិត្យសប្ដាហ៍មុន រូបគេបានស្នើសុំដើម្បីផ្ដាច់កុងត្រាតែម្ដង។ ដោយឡែកថ្នាក់ដឹកនាំក្លឹបក៏បានប្រជុំសម្រេចកាលពីពេលកន្លងទៅ ហើយលទ្ធផលបានចេញមកថាក្លឹប AT Madrid បានយល់ព្រមតាមសំណើនោះហើយ។ ចាប់ពីពេលនេះទៅ Costa លែងជាកីឡាករ AT Madrid ទៀត និងអាចស្វែងរកក្លឹបដែលរូបគេចង់ទៅបាន៕

(201129) — VALENCIA, Nov. 29, 2020 (Xinhua) — Atletico de Madrid’s Players celebrate the goal during a Spainsh league match between Valencia CF and Atletico de Madrid at Estadio Mestalla in Valencia, Spain, Nov. 28, 2020. (Photo by Pablo Morano/ Xinhua)
ប្រភព៖ Marca