Ole ​ថា​ក្រុម Man Utd ​ពេល​នេះ ​មិន​ខ្លាច​ក្រុម​ណា​មក​ពី​កន្លែង​ណា​ទេ​

​លោក Ole ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​អះអាង​ថា​បច្ចុប្បន្ន​ក្រុម​របស់​លោក​មិន​ខ្លាច​ក្រុម​ណា​នោះ​ទេ ​មក​ពី​កន្លែង​ណា​ក៏​បាន​ដែរ ព្រោះ​ពួកគេ​លេង​យល់​ចិត្ត​គ្នា​បាន​ល្អ។

​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Wolves ​ហើយ ក្រុម​បិសាច​ក្រហម​កំពុង​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង ​ដោយ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Liverpool ​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ​ដោយសារ​តែ​ហក់​ឡើង​បាន​ដល់​លេខ​២ ​និង​ទម្រង់​លេង​ក្រុម​មាន​ភាព​ល្អ​ប្រសើរ​នេះ​ហើយ ទើប​បាន​ជា​លោក Ole អះអាង​ថា​បិសាច​ក្រហម​ពេល​នេះ​មិន​ចាំ​បាច់​បារម្ភ​ខ្លាច​ក្រុម​ណា​មួយ​ឡើយ។

​លោក Ole ​បាន​និយាយ​ថា​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​Man Utd ​កាន់​តែ​បង្ហាញ​ពី​ទម្រង់​លេង​ល្អ ​និង​ប្រសើរ​ឡើង​ជាង​មុន។ ​ជាក់​ស្ដែង​ទាំង​កាយ​សម្បទា ​និង​ការ​យល់​ចិត្ត​គ្នា​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ក្រុម​មួយ​ដែល​អាច​រក​គ្រាប់​បាល់​បាន​គ្រប់​ពេល ​ទោះ​ជា​វិនាទី​ចុង​ក្រោយ​ក៏​ដោយ។ ដូច្នេះ​ហើយ ​ពេល​នេះ​មិន​ចាំ​បាច់​ខ្លាច​ក្រុម​ណា​ឡើយ ពោល​គឺ Man Utd ​អាច​លេង​បាន​ទាំង​អស់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT