Rashford ​ស៊ុត​ចុង​ម៉ោង ជួយ Man Utd ​ឈ្នះ Wolves ​១-០ ​

​ខ្សែ​ប្រយុទ្ធ Marcos Rashford ​រក​បាន​១​គ្រាប់​ចុង​ម៉ោង ជួយ​ក្រុម​បិសាចក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Wolves ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២០។

    

​ក្រុម​បិសាច​ក្រហម​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២០​នេះ ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ។ ​ពួកគេ​នៅ​តែ​អាច​យក​ជ័យជម្នះ​បាន​ដដែល ​លើ​ក្រុម Wolves ប៉ុន្តែ​ត្រូវ​រង់ចាំ​ដល់​នាទី​៩០+៤​ឯ​ណោះ ទើប​អាច​យក​ជ័យជម្នះ​បាន។ ដោយ​១​គ្រាប់​ចុង​ម៉ោង​នោះ ធ្វើ​បាន​ដោយ Rashford ​និង​ជា​គ្រាប់​ជ័យជម្នះ​តែ​ម្ដង។

​លទ្ធផល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម ឡើង​ទៅ​លេខ​២​ក្នុង​តារាង Premier League ​ហើយ ​ដោយ​ចាញ់​ក្រុម​កំពូល​តារាង Liverpool ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT