Barcelona ​លេង​បាន​ត្រឹម​ស្មើ Eibar ​១-១ ​នៅ​ប្រកួត​ចុង​ក្រោយ​ឆ្នាំ​២០២០​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Eibar ​ក្នុង​លទ្ធផល ១-១ ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២០​នេះ​។

​ក្រុម​អ្នក​មាន​បុណ្យ​មិន​មាន​វត្តមាន​របស់​ប្រធាន​ក្រុម Lionel Messi ​ឡើយ​នៅ​យប់មិញ ដោយសារ​តែ​មាន​បញ្ហា​របួស​តិចតួច។ ​ខណៈ​ដែល​សមាជិក​ក្រុម​ដទៃ​ទៀត​វិញ ​លេង​ទល់​ក្រុម Eibar ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​សោះ ​ពោល​គឺ​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន​ទៀត ​ដោយ Kike ​នៅ​នាទី​៥៧។ តែ​សំណាង​ល្អ Dembele ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៦៧។

​ចប់​ការ​ប្រកួត Barcelona ​យក​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​នៅ​ឆ្នាំ​២០២០​នេះ​។ ដោយ​ឡែក​បច្ចុប្បន្ន​ក៏​កំពុង​ឈរ​នៅ​លេខ​៦​ក្នុង​តារាង​ថែម​ទៀត ដោយ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ AT Madrid ​ដល់​ទៅ​៧​ពិន្ទុ ​ហើយ​លើស​ការ​ប្រកួត​២​ប្រកួត​ថែម​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT