Zidane ​បង្ហើប​បំណង​ចង់​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United

លោក Zinedine Zidane ​បាន​បង្ហើប​ថា​ការងារ​ជា​អ្នក​ចាត់ការ​របស់​ខ្លួន​នឹង​ត្រលប់​មក​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​ហើយ​អាច​នឹង​ចាប់​ផ្ដើម​នៅ​លីគ​របស់​អង់គ្លេស។

Zidane ​ក្រោយ​ពី​ដឹក​នាំ​ក្រុម Real Madrid ​ជោគជ័យ​៣​ឆ្នាំ​ជាប់​គ្នា​មក ​ក៏​ប្រកាស​លា​ឈប់​ពី​តំណែង​អ្នក​ចាត់ការ​តែ​ម្ដង ​ក្រោម​ហេតុផល​ចង់​ឱ្យ​​អ្នក​ថ្មី​មក​ជំនួស​កន្លែង​របស់​ខ្លួន។ តាំង​ពី​ប្រកាស​លា​ឈប់​នោះ​មក ​បុរស​សញ្ជាតិ​បារាំង​រូប​នេះ ​មិន​ទាន់​សម្រេច​ចិត្ត​ទៅ​ដឹក​នាំ​ក្រុម​ណា​នៅ​ឡើយ​ទេ ​ដោយ​សាមី​ខ្លួន​ថា​ចង់​សម្រាក​ជាមួយ​គ្រួសារ​សិន។

មិន​ទាន់​បាន​១​ឆ្នាំ​ផង ​ពេល​នេះ​មាន​ដំណឹង​ពី​បារាំង​មក​ថា ​Zidane ​អាច​នឹង​វិល​ចូល​សមរភូមិ​បៃតង​វិញ​ហើយ ​ដោយ​អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​ប្រសិន​បើ​ក្លឹប​នេះ​បណ្ដេញ​លោក Jose Mourinho ​ចោល។ ជាមួយ​ដំណឹង​នេះ គឺ​ក្រោយ​ពី​លោក Jose ​កំពុង​មាន​បញ្ហា​ក្នុង​ក្លឹប ​ដោយសារ​តែ​ការ​ទិញ​កីឡាករ​ថ្មី​មិន​បាន ​ហើយ Pual Pogba ​ក៏​ចង់​ចាកចេញ​ទៀត ​ព្រោះ​មាន​រឿង​ជាមួយ​អ្នក​ចាត់ការ​រូប​នេះ។

យ៉ាងណាមិញ ​គេ​មិន​ទាន់​ប្រាកដ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថា​រដូវ​កាល​ថ្មី​នៅ​អង់គ្លេស​បាន​បើក​ហើយ​កាល​ពី​សប្ដាហ៍​មុន ​ហើយ​បិសាច​ក្រហម​ក៏​ទទួល​បាន​៣​ពិន្ទុ​ថែម​ទៀត ​ដោយ​យកឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ២-១៕ប្រភព.៖ JOE

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT