ដឹក​នាំ​បាន​តែ​ជាង ១ ខែ​កន្លះ ​គ្រូ​នៅ​ក្លឹប​លីគ​លំដាប់​ពីរ​អង់គ្លេស​ត្រូវ​គេ​ដក​ចោល​ហើយ

អ្នកចាត់ការ​របស់​ក្លឹប Sheffield Wednesday គឺ​លោក Tony Pulis ត្រូវ​បាន​ក្លឹប​ដក​ចេញ​ពី​តំណែង​ហើយ ក្រោយ​ពី​ដឹកនាំ​ក្លឹប​ទទួល​លទ្ធផល​មិន​បាន​ល្អ​នៅ​រដូវ​កាល ២០២០/២១ នេះ។

បើ​ទោះ​បី​ជា​ប្រកួត​ចុង​ក្រោយ​បាន​យក​ឈ្នះ ២-១ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ចំណាត់​ថ្នាក់​របស់ Sheff Wed គឺ​ធ្លាក់​ដល់​លេខ ២២ ​ឯ​ណោះ ពោល​គឺ​ ២២ ​ប្រកួត ឈ្នះ ៥ ស្មើ ៧ ចាញ់ ១០ មាន​តែ ១៦ ពិន្ទុ​នាំ​មុខ​ក្រុម​បាត​តារាង​តែ​មួយ​ពិន្ទុ​គត់។

បញ្ជាក់​ថា​លោក Pulis បាន​ចូល​មក​ដឹកនាំ​ក្លឹប​កាល​ពី​ថ្ងៃ​ទី ១៣ ​វិច្ឆិកា ឆ្នាំ ២០២០ ពោល​ទើប​តែ​រយៈ​ពេល ៤៥ ​ថ្ងៃ និង ១០ ប្រកួត​ប៉ុណ្ណោះ​ដែល​សាកល្បង​បទពិសោធន៍​ដឹកនាំ​របស់​លោក។ បច្ចុប្បន្ន​លោក Neil Thompson ជា​អ្នក​បង្វឹក​ជំនួស ដល់​រក​ឃើញ​ឈ្មោះ​គ្រូ​ថ្មី​ជា​ផ្លូវការ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT