• Dortmund គិត​ចង់​ប្រើ​ក្បាច់​ចាស់ យក​យុវជន​ថ្នាល City មួយ​រូប​ទៀត​មក​បណ្ដុះ​ធ្វើ​ជា “Sancho ថ្មី”

    ក្លឹប Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ចង់​នាំ​យក​យុវជន​ថ្នាល U18 របស់​ក្លឹប​មេឃ​ខៀវ Manchester City មួយ​រូប​ផ្សេង​ទៀត ពោល​គឺ​ចង់​ដើរ​តាម​គន្លង​ចាស់​ដែល​ធ្វើ​ជោគជ័យ​ជាមួយ Jandon Sancho។

    នោះ​គឺ​កីឡាករ​វ័យ ១៨ ឆ្នាំ Jayden Braaf ដែល​កំពុង​ហ្វឹកហាត់​នៅ​ឯ​ថ្នាល U18 របស់​ក្លឹប Man City។ តាម​ដំណឹង​លេចលឺ​ពី​សារព័ត៌មាន Bild ​ក្រុម​មេឃ​ខៀវ​ចង់​ទាមទារ​ថ្លៃ ១០ លាន​អឺរ៉ូ​ឯ​ណោះ។

    បញ្ជាក់​ថា Sancho ក្រោយ​ផ្ទេរ​មក Dortmund គេ​ជោគជ័យ​ខ្លាំង ដោយ​ត្រឹម​រយៈ​ពេល ៣ ឆ្នាំ​កើន​តម្លៃ​ខ្លួន​ចំណេញ​សឹង ១ ទ្វេ​ជា ១០ សម្រាប់​ក្រុម​នៅ​អាល្លឺម៉ង់។ ជា​ពិសេស​ទម្រង់​លេង​នៅ​ឈុត​ធំ​ ជាមួយ​ការ​បង្ហាញ​ខ្លួន ១១៧ ប្រកួត រក​បាន ៣៨ គ្រាប់​និង Assist ៥២ លើក​ឯ​ណោះ៕

    ប្រភព៖ Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT