(វីដេអូ) អវត្តមាន Messi នាំ​ឲ្យ Barcelona បាន​ត្រឹម​ស្មើ​ទល់ Eibar ១-១ យប់​មិញ

ការ​ប្រកួត​ជុំ​ទី ១៥ សម្រាប់​ក្លឹប Barcelona បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​មិញ ជា​លទ្ធផល​ពួក​គេ​យក​បាន​ត្រឹម ១ ពិន្ទុ​ក្រោយ​ស្មើ​ទល់ Eibar ១-១។ បច្ចុប្បន្ន​អ្នក​មាន​បុណ្យ​មាន ២៥ ពិន្ទុ​ចាញ់​ក្រុម​ Top 5 ១ ពិន្ទុ។

ជាមួយ​អវត្តមាន​តារា​ឆ្នើម Lionel Messi នាំ​ឲ្យ​លោក Ronald Koeman សម្រេច​ប្រើប្រាស់​ប្រព័ន្ធ ៣-៤-២-១ ដែល​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ការពារ​ច្រើន​ជាង​មុន ហើយ​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​ប្រើប្រាស់ Antoine Griezmann, Pedri និង M.Braithwaite។

ជាក់ស្តែង​ Barcelona បង្កើត​ឱកាស​បាន​ច្រើន​ដែរ ជាមួយ​ស្ថិតិ​គ្រប់គ្រង​បាល់​ដល់ ៧៤ ភាគរយ តែ​ស៊ុត​ចំ​គោលដៅ​បាន​ត្រឹម ៥ លើក រី​ឯ​ក្រុម​ភ្ញៀវ​ធ្វើ​បាន ៣ លើក។ គ្រាប់​បាល់​បើក​ឆាក​កើត​ចេញ​ពី​ថ្វី​ជើង​របស់ Kike នៅ​នាទី ៥៧ មុន​ពេល​កីឡាករ​បម្រុង Ousmane Dembele ​មក​រក​បាន​តាម​ស្មើ​នៅ​នាទី ៦៧៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT