ក្លឹប Atleltico Madrid និង​កីឡាករ Diego Costa ប្រកាស​ចែក​ផ្លូវ​គ្នា​ហើយ!

តាម​ការ​បញ្ជាក់​នៅ​សេចក្តីថ្លែងការណ៍​របស់​ក្លឹប Atletico Madrid ​ចុះ​ផ្សាយ​ថា ក្លឹប​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​បញ្ចប់​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ Diego Costa មុន​កាល​កំណត់​រយៈ​ពេល ៦ ខែ​ហើយ។ កុងត្រា​ចាស់​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១។

បែប​នេះ Costa កំពុង​ឈរ​ឈ្មោះ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​ឬ Free Agent នៅ​លើ​ទីផ្សារ​ដោះដូរ ខណៈ​ការ​សម្រេច​ផ្ទេរ​ទៅ​ក្លឹប​ថ្មី អាច​នឹង​ធ្វើ​ឡើង​នៅ​កំឡុង​សប្តាហ៍​បន្ទាប់​ពេល​ទីផ្សារ​ដោះដូរ​រដូវ​រងា​បើក​ដំណើរការ។

ពុំ​មាន​ការ​បញ្ជាក់​ហេតុផល​ច្បាស់លាស់​នៃ​ការ​ចង់​ចាកចេញ​របស់ Costa នោះ​ទេ តែ​តាម​ដឹង​នោះ​ក៏​ដោយសារ​វត្តមាន​នៃ​ការ​មក​ដល់​របស់ Luis Suarez ដែល​ចូល​ជំនួស​តំណែង​របស់​គេ។

បញ្ជាក់​ថា កីឡាករ​វ័យ ៣២ ឆ្នាំ​បាន​ផ្ទេរ​មក​ចូលរួម​នៅ Atletico តាំង​ពី​ឆ្នាំ ២០០៦ ហើយ​ចំណាយ​ពេល​ជាមួយ​ឈុត​ធំ​នៅ​ចន្លោះ​ឆ្នាំ ២០១០-១៤ និង ២០១៨-២០ ហើយ​សរុប​រក​បាន ៨៣ គ្រាប់​និង Assist ៣៦ លើក ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់ La Liga ១ លើក Copa del Rey ១ លើក Europa League ១ លើក និង UEFA Super Cup ២ លើក៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT