គ្រូបង្វឹកភ្នំពេញ​ក្រោន Oleg និយាយពីមូលហេតុនៃការនាំយក ភីសា, Yudai និង Takaki មក​រួម​ក្រុម

គ្រូបង្វឹក​ភ្នំពេញ​ក្រោន​លោក Oleg Starynskyi  បាន​បង្ហាញមូលហេតុ​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​៤​នាក់​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ២០២១ ដែល​ក្នុង​នោះ​មាន ឈុំ ភីសា កីឡាករ  Yudai Ogawa និងជាចុងក្រោយនេះគឺកីឡាករ Takaki Ose ។

ការនាំចូលកីឡាករ៣រូបដែលធ្លាប់លេងនៅទឹកដីខេត្តសៀមរាបនេះមកចូលរួម Oleg បាននិយាយថា៖ « ភីសាគឺជាកីឡាករមួយរូបដែលខ្ញុំធ្លាប់ធ្វើការជាមួយ ពេលដែលខ្ញុំនៅភ្នំពេញក្រោន គាត់មានទឹកចិត្តក្នុងការប្រយុទ្ធ មិនមានមានចន្លោះប្រហោងច្រើននៅតំបន់ការពារ ដោយធ្វើការជាមួយនឹងសមត្ថភាពខ្ពស់ ។ គេមិនដែលនឿយហត់ និងតែងតែស្រេកឃ្លានចំពោះការប្រកួតជានិច្ច! »។

« Takaki គឺជាកីឡាករដែលមានបច្ចេកទេសល្អ ហើយយើងត្រូវការកីឡាករដែលអាចប្រយុទ្ធពីខាងក្រោមមកបាន ក៏ដូចគ្នាជាមួយនឹងគុណភាពការពារនៅតំបន់ខាងក្រោម ។ ភីសា និង Takaki ធ្វើឲ្យយើងមានសុវត្ថិភាពបន្ថែមទៀតសម្រាប់រដូវកាលក្រោយ វាល្អក្នុងការអភិវឌ្ឍន៍ខ្សែការពាររបស់យើងនាពេលបច្ចុប្បន្ន ហើយក៏ជាឱកាសក្នុងការជម្រុញឲ្យធ្វើការកាន់តែខ្លាំងបន្ថែមទៀត » ។

« Yudai គឺជាកីឡាករដែលអ្នកបានស្គាល់ហើយ គេគឺជាកីឡាករដែលជំនាញខាងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមក្នុងការរកគ្រាប់បាល់ ។ យើងរំពឹងថាភាពច្នៃប្រឌិតរបស់គាត់នៅតំបន់កណ្តាល នឹងជួយយើងបានច្រើនបន្ថែមទៀត » ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT