បច្ចុប្បន្នមានកីឡាករអាស៊ីល្អៗជាច្រើនរូប ដែលកំពុងប្រលូកអាជីពជាមួយក្លឹបបាល់ទាត់នៅតំបន់អឺរ៉ុប ហើយសម្រាប់ឆ្នាំ ២០២០ នេះ តើអ្នកគិតថាតំណែងទាំង ១១ លើទីលាន គួរតែមានឈ្មោះនរណាខ្លះ?
តាមរបាយការណ៍ពី IFFHS បានប្រកាសចេញនូវបញ្ជីឈ្មោះឈុត ១១ រូបល្អបំផុត នាមកីឡាករប្រចាំទ្វីបអាស៊ីនៅឆ្នាំ ២០២០ ឬ AFC Men Team Of the Year 2020។ ក្នុងនោះយើងធ្វើការបង្ហាញដូចខាងក្រោម៖
- អ្នកចាំទី: Mathew Ryan (សញ្ជាតិអូស្ត្រាលី ក្លឹប Brighton)
- ខ្សែការពារស្លាបស្តាំ: Mohamed Al Burayk (សញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត ក្លឹប Al Hilal)
- ខ្សែការពារកណ្តាល: Takeniro Tomiyasu (សញ្ជាតិជប៉ុន ក្លឹប FC Bologna)
- ខ្សែការពារកណ្តាល: Maya Yoshida (សញ្ជាតិជប៉ុន ក្លឹប Sampdoria)
- ខ្សែការពារស្លាបឆ្វេង: Theerathon Bunmathan (សញ្ជាតិថៃ ក្លឹប Yokohama)
- ខ្សែបម្រើស្លាបស្តាំ: Wu Lei (សញ្ជាតិចិន ក្លឹប Espanyol)
- ខ្សែបម្រើប្រយុទ្ធ: Takumi Minamino (សញ្ជាតិជប៉ុន ក្លឹប Liverpool)
- ខ្សែបម្រើស្លាបឆ្វេង: Salem Al Dawsari (សញ្ជាតិអារ៉ាប៊ីសាអូឌីត ក្លឹប Al Hilal)
- ខ្សែប្រយុទ្ធស្លាបស្តាំ: Sardar Azmoun (សញ្ជាតិអ៊ីរ៉ង់ ក្លឹប Zenit St. Petersburg)
- ខ្សែប្រយុទ្ធកណ្តាល: Son Heung-min (សញ្ជាតិកូរ៉េខាងត្បូង ក្លឹប Tottenham Hotspur)
- ខ្សែប្រយុទ្ធស្លាបឆ្វេង: Akram Afif (សញ្ជាតិកាតា ក្លឹប Al Sadd)
- អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ: Razvan Lucescu (សញ្ជាតិរ៉ូម៉ានី ក្លឹប Al Hilal)
- អាជ្ញាកណ្តាលល្អបំផុតប្រចាំឆ្នាំ: Alireza Faghani (សញ្ជាតិអ៊ីរ៉ង់)៕
ប្រភព៖ Tehrantimes
អត្ថបទទាក់ទង
PSG ធ្វើគ្រប់យ៉ាងដើម្បីឱ្យ Kylian Mbappe អាចលេង UCL ទល់នឹង Bayern Munich បាន
Laporta នឹងមិនមើលរំលងការអត្ថាធិប្បាយរបស់បងប្រុស Lionel Messi ជាពិសេសថាក្លឹបកាតាឡានជាជនក្បត់
Ten Hag និយាយការពារ Weghorst ថាគាត់កំពុងធ្វើឱ្យកីឡាករផ្សេងទៀតលេងកាន់តែល្អ
៤ប្រទេសនៅឡាទីន រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030