Messi និង Suarez អាច​នឹង​ទៅ​ចាប់​ដៃ​គ្នា​រួម​ក្លឹប​របស់ David Beckham តែ​មួយ

បើ​តាម​របាយការណ៍​ពី Catalunya Radio ចុះ​ផ្សាយ​ថា តារា​ឆ្នើម Lionel Messi និង Luis Suarez ​បាន​កំពុង​ចុច​គោលដៅ​ទៅ​ថ្ងៃ​អនាគត​មួយ ដោយ​មាន​បំណង​ចង់​លេង​រួម​គ្នា​នៅ​ក្លឹប Inter Miami ​ក្នុង​ក្របខ័ណ្ឌ MLS ក្រោយ​ឆ្នាំ ២០២២។

បច្ចុប្បន្ន​កុងត្រា​របស់ Messi ត្រៀម​នឹង​ផុត​នៅ​បញ្ចប់​រដូវ​កាល​ ២០២០/២១ ហើយ​ Suarez ជាមួយ​ក្លឹប​ថ្មី Atletico Madrid មាន​សុពលភាព​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២២។ លាយលំ​រឿង​ទាំង​អស់​នេះ​ហើយ គេ​ជឿ​ថា អ្នក​ទាំង​ពីរ​អាច​នឹង​ជួប​គ្នា​សារ​ជា​ថ្មី​នៅ​ឯ​ក្លឹប​ដែល​គ្រប់គ្រង​ដោយ​ប្រធាន​ក្លឹប​លោក David Beckham។

គួរ​បញ្ជាក់​ថា Inter Miami ជា​ក្លឹប​ទើប​បង្កើត​ថ្មី និង​ល្ហៀងៗ​ចង់​បាន​តារា​ឆ្នើម​របស់​ក្លឹប Barcelona, PSG ឬ Real Madrid ជា​ច្រើន ក្រោយ​ពួក​គេ​មាន​អាយុ​រាង​ជ្រេ។ នៅ​រដូវ​កាល​ឆ្នាំ ២០២០ Miami ឈរ​លេខ ១០ មាន ២៤ ពិន្ទុ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT