Lopetegui ៖ Bale ​អាច​ជំនួស Ronaldo ​បាន​នៅ​រដូវ​កាល​នេះ

ក្រុម Real Madrid ​កំពុង​សម្រុក​ហ្វឹកហាត់ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម Atletico Madrid ​ដណ្ដើម​យក​ពាន​រង្វាន់ UEFA Super Cup ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោកLopetegui ​អ្នក​ចាត់ការ​ថ្មី​របស់​ក្លឹប Real Madrid ​បាន​និយាយ​ដែរ​ថា​៖ “យើង​ពេញ​ចិត្ត​​ដែល Bale ​នៅ​ជាមួយ​យើង។ គាត់​ប្រឹងប្រែង​ជួយ​ក្រុម​ខ្លាំង ​ហើយ​គាត់​ធ្វើ​បាន​ល្អ​ណាស់​តាំង​ពី​បើក​រដូវ​កាល​មក។ យើង​សង្ឃឹម​ថា​គាត់​នឹង​បំពេញ​កន្លែង​ខ្វះ​ខាត​បាន ​បន្ទាប់​ពី Ronaldo ​ចាកចេញ​ពី​ក្លឹប​។ គាត់​នឹង​មាន​រដូវ​កាល​ដ៏​ល្អ ​នៅ​ពេល​ខាង​មុខ​នេះ”។

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​បន្ថែម​ទៀត​ថា ​លោក​សរសើរ​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Zidane ​ដែល​អាច​ជួយ​ក្រុម Real Madrid ​លើក​ពាន UEFA Champions League ​៣​រដូវ​កាល​ជាប់​គ្នា។ យ៉ាងណាមិញ ​លោក​សូម​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ថា ​មិន​ត្រូវ​មើល​ត្រលប់​ក្រោយ​ឡើយ​​ត្រូវ​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត ​ជាមួយ​ក្រុម​ថ្មី​នា​រដូវ​កាល​នេះ៕ប្រភព៖ DailyMail

  • Lopetegui ៖ Bale ​អាច​ជំនួស Ronaldo ​បាន​នៅ​រដូវ​កាល​នេះ