• Man Utd ​ហៅ​យុវជន​៥​នាក់ ​ឡើង​មក​ឈុត​ធំ ដើម្បី​លេង​ថ្ងៃ Boxing Day ​

    ​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Wolves ​នៅ​យប់​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

     

    ​ដើម្បី​ត្រៀម​ការ​ប្រកួត​ដ៏​មមាញឹក​នេះ ​ក្រុម​របស់​លោក Ole ​បាន​កោះ​ហៅ​ក្មេង​ៗ​នៅ​ថ្នាល​យុវជន​ដល់​ទៅ​៥​នាក់​ដែរ ដើម្បី​មក​រួម​ក្រុម។ ​ដោយ​៥​នាក់​នោះ​រួម​មាន Shola Shoretire, Facundo Pellistri, Ethan Laird, Anthony Elanga ​និង​ Will Fish ​។ ​ក្នុង​នោះ Shoretire ​ដែល​លេង​ជា​ខ្សែ​ប្រយុទ្ធ​មាន​អាយុ​ក្មេង​ជាង​គេ ពោល​គឺ​ទើប​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ។

    ​ក្រុម​បិសាច​ក្រហម Manchester United ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​បាន​ឡើង​ទៅ​លេខ​២​ក្នុង​តារាង​ហើយ។ ​ដោយ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​១​ប្រកួត​ថែម​ទៀត។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​Liverpool ​ឈរ​នៅ​លេខ​១ ​ក្នុង​តារាង៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT