Ronaldo ​មិន​បង្ខំ​កូន​ប្រុស​ឱ្យ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ទេ​

​​​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ​នា​សតវត្ស​ទី​២១ ​ក្រោយ​ពី​ប្រឡូក​នៅ​ក្លឹប​ជា​ច្រើន​និង​ទទួល​បាន​ជោគជ័យ​។

​ក្នុង​ឱកាស​នោះ​ដែរ Ronaldo ​ក៏​បាន​និយាយ​ពី​រឿង​កូន​ប្រុស Jr ​របស់​ខ្លួន​ផង​ដែរ។ ​ត្រឹម​វ័យ​១០​ឆ្នាំ​និង​កំពុង​ហាត់​បាល់ទាត់​នេះ Ronaldo ​បាន​បញ្ជាក់​ថា​នឹង​មិន​បង្ខំ​កូន​ប្រុស​ឱ្យ​យក​អាជីព​កីឡាករ​បាល់ទាត់​នោះ​ទេ ប្រសិន​បើ​រូបគេ​មិន​ព្រម​ឬ​មិន​ចង់។ ​ផ្ទុយ​ទៅ​វិញ Jr ​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​គេ​បាន ​គ្រប់​អាជីព​ទាំង​អស់។

​យ៉ាងណាមិញ ​ទោះ​ជា​ចាប់​យក​អាជីព​ណា​ក៏​ដោយ ​ក៏ Ronaldo ​ប្រាប់​ទៅ​កូន​ប្រុស​ថា​ត្រូវ​ប្រឹងប្រែង​ដល់​ទី​បញ្ចប់ ​និង​យក​ចំណាត់​ថ្នាក់​លេខ​១​ឱ្យ​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT