Man Utd ​កំពុង​ចរចា​បន្ដ​កុងត្រា​ឱ្យ Cavani ​បន្ថែម​ទៀត​

​ក្លឹប​បិសាច​ក្រហម Manchester United ​កំពុង​ចរចា​រក​ផ្លូវ​ដើម្បី​ផ្ដល់​កុងត្រា​ឱ្យ​ទៅ​ខ្សែ​ប្រយុទ្ធ Edinson Cavani ​បន្ថែម​ទៀត​ហើយ។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ក្រុម Man Utd ​ក្នុង​កុងត្រា​១​ឆ្នាំ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។ ​ដោយ​ក្នុង​នោះ​ក៏​មាន​លក្ខខណ្ឌ​អាច​បន្ដ​កុងត្រា​ដល់​រូបគេ​បន្ថែម​ទៀត​ដែរ ប្រសិន​បើ​រក​ឃើញ​ថា​រូបគេ​លេង​បាន​ល្អ។ ​ក្រោយ​ពី​ចូល​រួម​ក្រុម​មួយ​រយៈ​មក ​លោក Ole ​មើល​ឃើញ​ថា​រូបគេ​ពិត​ជា​ជួយ​ក្រុម​បាន​ច្រើន​មែន ​ក្នុង​ការ​រក​គ្រាប់​បាល់។

ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្លឹប​កំពុង​ត្រៀម​បន្ដ​កុងត្រា​ដល់​រូបគេ​បន្ថែម​ទៀត​ហើយ។ ​Cavani ​អាច​ជាប់​ជម្រើស​ដំបូង​តែ​១​ប្រកួត​ប៉ុណ្ណោះ ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្ដូរ​ចូល​ទាំង​អស់។ យ៉ាងណាមិញ ​រូបគេ​ក៏​នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ជា​ញឹកញាប់​ផង​ដែរ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT