​Everton ​ប៉ះ Man City ​ត្រូវ​ផ្អាក ក្រោយ​ផ្ទុះ​ករណី​កូវីដ​១៩​ក្នុង​ក្រុម​លោក Pep ​

​នៅ​យប់មិញ​នេះ ការ​ប្រកួត​រវាង​ក្រុម Everton ​និង Manchester City ​ត្រូវ​ផ្អាក​ទាំង​ស្រុង ក្រោយ​ពី​ការ​មាន​ការ​ឆ្លង​មេរោគ​កូវីដ​១៩ ​ក្នុង​សមាជិក​ក្រុម​របស់​លោក Pep ​។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​កីឡាករ​និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ​ជា​មុន​សិន។ ​ជា​លទ្ធផល​ឃើញ​ថា​សមាជិក​ក្រុម Man City ​ដល់​ទៅ​៣​នាក់​ឯ​ណោះ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩។ ​កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​មិន​អាច​កើត​ឡើង​ឡើយ ពោល​គឺ​រំសាយ​ចោល​មុន​៥​ម៉ោង​ប៉ុណ្ណោះ។

​រំលឹក​ថា​កន្លង​មក​សមាជិក​ក្រុម Man City ​២​នាក់​ហើយ​ដែល​ឆ្លង​មេរោគ​គឺ Walker ​និង Jesus ​បូក​រួម​ជាមួយ​បុគ្គលិក​ក្នុង​ក្លឹប​២​នាក់​ទៀត។ ​ក្រោយ​ពី​រក​ឆ្លង​៣​នាក់​ទៀត ​នោះ​វា​ជា​សញ្ញា​បញ្ជាក់​ថា​ក្នុង​ក្រុម Man City ​ជា​ការ​ឆ្លង​ជា​ចង្កោម​ហើយ តម្រូវ​ឱ្យ​ម្នាក់​ៗ​ពិនិត្យ​សុខភាព​បន្ដ​ទៀត ​និង​មិន​អាច​ចូល​ប្រកួត​បាន​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT