Police Tero FC ចែកផ្លូវគ្នាជាមួយកីឡាករ​ Mohamadou Sumareh ក្រោយ​លេង​បាន​ប៉ុន្មានខែ

ប្រព័ន្ធផ្សព្វផ្សាយកីឡាថៃមួយ បានបង្ហើបថាកីឡាករជម្រើសម៉ាឡេស៊ីដែលដែលបច្ចុប្បន្នកំពុងលេង​នៅជាមួយក្រុម Tero FC Police  គឺ Mohamadou Sumareh ជាផ្លូវការ មិនបន្តកុងត្រាជាមួយក្រុមទៀតឡើយ។

គេហទំព័រ Goal.com ជាភាសាថៃបានសរសេរអត្ថបទមួយដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ ថា Police Tero FC និង Sumareh“ បានចែកផ្លូវគ្នា” ហើយរូប​គេ​នឹង​គ្មានវត្តមាន​ជាមួយការ​ប្រកួត​នានាក្នុង​លីគ​កំពូល​ថៃ​ដេល​នៅ​សល់​ក្នុង​រដូវ​កាល​នេះ​ឡើយ។

អត្ថបទនេះក៏បានលើកឡើងផងដែរថាភាគច្រើនទំនងជា Mohamadou Sumareh នឹងវិលត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ ហើយកាសែតដដែលពន្យល់ថា“ ការចែកផ្លូវគ្នានេះ” គឺដោយសារតែកិច្ចសន្យាកុងត្រាពន្យារ ហើយកុងត្រាពិតប្រាកដ មិនត្រូវបានផ្តល់ឱ្យកីឡាករសញ្ជាតិម៉ាឡេស៊ីចូលសញ្ជាតិ​រូបនេះឡើយ។

ផ្អែកលើស្ថិតិនៃការបង្ហាញខ្លួនរបស់ Sumareh ជាមួយ Police Tero FC គាត់បានលេងអស់រយៈពេល ១១១ នាទីហើយមិនបានបានស៊ុតបញ្ជូល​ទី​ឬ​បញ្ជូនបាល់សូម្បីតែមួយគ្រាប់ណាឡើយ ចាប់តាំងពីបានចូលរួមជាមួយក្រុមនេះកាលពីខែកញ្ញា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT