Ancelotti ​ថា Everton ​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​ទេ​

​ក្រុម Everton ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ក្រុម Everton ​កំពុង​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង ​ដោយ​មាន​គម្លាត​ពី​ក្រុម​លេខ​១ Liverpool ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ​ស្រប​ពេល​ក្រុម Manchester City ​វិញ ​នៅ​លេខ​៦ ​តែ​ចាញ់​ពិន្ទុ​ក្រុម Everton ​តែ​៣​ពិន្ទុ​ទេ ​ឬ​៦​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង។ ​ដូច្នេះ​ហើយ​ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ស្វិតស្វាញ​មិន​ខាន ព្រោះ​ក្រុម​ទាំង​ពីរ​ត្រូវ​ការ​ជ័យជម្នះ​ដូច​គ្នា​។

លោក Carlo Ancelotti ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “យើង​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​ទេ វា​ជា​រឿង​ពិត។ នៅ​មាន​ការ​ប្រកួត​ច្រើន​ទៀត​ណាស់។ យើង​សប្បាយ​ចិត្ត​នៅ​លេខ​២ ប៉ុន្តែ​គោលដៅ​របស់​យើង​គឺ​រដូវ​កាល​នេះ​ត្រូវ​មាន​កៅអី​នៅ Europa League ​ហើយ​វា​នឹង​មិន​ផ្លាស់​ប្ដូរ​ឡើយ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT