Romos ​ចាប់​ផ្ដើម​បាញ់ Klopp ​ទៀត​ហើយ

ជម្លោះ​ពាក្យ​សម្ដី​រវាង​ខ្សែ​ការពារ Sergio Ramos ​និង​អ្នក​ចាត់ការ  Jurgen Klopp ​របស់​ក្រុម Liverpool ​នៅ​មិន​ទាន់​ចប់​ឡើយ ​ក្រោយ​ពី​ខ្សែ​ការពារ​របស់​ក្រុម Real Madrid ​បោះ​ពាក្យ​១​ឃ្លា​ថែម​ទៀត

សប្ដាហ៍​មុន Klopp ​បាន​និយាយ​រិះគន់​ចំពោះ Ramos ​ដូច​ទៅ​នឹង​លើក​មុន ដែល​បាន​ចោទ​ខ្សែ​ការពារ​រូប​នេះ ​ថា​លេង​​បាល់​អាក្រក់ ​មិន​សម​ជា​កីឡាករ​អាជីព។ ឃើញ​ការ​ដៀមដាម​យ៉ាង​នេះ​ហើយ ​ប្រធាន​ក្រុម Real Madrid ​បាន​បាញ់​សម្ដី​ទៅ​វិញ​ភ្លាម​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Klopp ​តាំង​ពី​ដើម​មក ​ប្រហែល​ជា​មិន​ទទួល​បាន​ជោគជ័យ​ដូច​អ្វី​ដែល​ខ្លួន​និង​សមាជិក​ផ្សេង​ទៀត​បាន​ធ្វើ​ប៉ុន្មាន​ឆ្នាំ​នេះ​ឡើយ។

រំលឹក​បន្តិច​ថា ​ការ​ឈ្លោះ​គ្នា​ខាង​លើ​នេះ​ដែរ ​កើត​ឡើង ​ក្រោយ​ពី Ramos ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ Salah ​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ក្រុម Liverpool ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។ ដោយ​គ្រា​នោះ ​ក្រោយ​ពី​អវត្តមាន​របស់​កីឡាករ​អេហ្ស៊ីប​ដែល​រង​របួស​ស្មា​ធ្ងន់ធ្ងរ​នោះ​ទៅ ​Liverpool ​បរាជ័យ​ក្រោម​ថ្វី​ជើង Real Madrid ​៣-១៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT