មិន​ធម្មតា Ronaldo ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​នៅ​សតវត្ស​ទី​២១​នេះ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​សតវត្ស​ទី​២១​នេះ ​ក្រោយ​ពី​ទទួល​​បាន​សំឡេង​គាំទ្រ​ជា​ច្រើន​នៅ Globe Soccer Awards ។

​ការ​ប្រគល់​ពាន​នេះ​ធ្វើ​ឡើង​នៅ​ឌូបៃ ​ហើយ Ronaldo ​ជា​អ្នក​ទទួល​បាន​ពាន​រង្វាន់​ធំ​មួយ​នេះ ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន។ ​រូបគេ​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ​ដោយ​យោង​ទៅ​តាម​អ្វី​ដែល​ខ្លួន​បាន​ឈ្នះ​នៅ Manchester United , Real Madrid ​និង​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ផង​ដែរ។ ​ដោយ​សរុប​ជា​រួម​មក ​ពាន​ទាំង​អស់​នោះ​ល្មម​សម្រាប់​បញ្ជាក់​ពី​សមត្ថភាព​របស់​គេ​ហើយ។

​ក្រោយ​ពី​ទទួល​បាន​ពាន​នេះ​ហើយ ​Ronaldo ​ក៏​បញ្ជាក់​ថា​គ្រប់​យ៉ាង​ដែល​បាន​នៅ​ថ្ងៃ​នេះ​គឺ​កើត​ចេញ​ពី​អ្នក​គាំទ្រ​គ្រប់​គ្នា​ដែល​ជំរុញ​ទឹក​ចិត្ត​កន្លង​មក។ រូបគេ​សង្ឃឹម​ថា​នឹង​អាច​បន្ដ​បង្ហាញ​ខ្លួន​ឱ្យ​អ្នក​គាំទ្រ​បាន​មើល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ​មុន​ពេល​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ពី​វិស័យ​បាល់ទាត់៕ប្រពភ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT