Juventus ​បដិសេធ​មិន​យក Ozil ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ទេ​

​ក្លឹប Juventus ​បាន​បដិសេធ​មិន​ព្រម​យក​ខ្សែ​បម្រើ Mesut Ozil ​ឡើយ ​បើ​ទោះ​ជា​ក្លឹប Arsenal ​បាន​ដាក់​សំណើ​យ៉ាង​ល្អ​ក៏​ដោយ។ ​

Ozil ​ទំនង​ជា​ត្រូវ​ចាកចេញ​ពី​ក្រុម Arsenal ​ហើយ ​ក្រោយ​ពី​រូបគេ​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​លោក Arteta ​ត្រូវ​ប្រើប្រាស់​ឡើយ។ តែ​ដោយសារ​តម្លៃ​ពលកម្ម​របស់​គេ​ខ្ពស់​ខ្លាំង​ពេក ទើប​មិន​មាន​ក្លឹប​ណា​មួយ​ហ៊ាន​ទទួល​យក​គេ​ឡើយ។ ជាក់​ស្ដែង​សូម្បី Juventus ​ក៏​ធ្លាប់​បាន​បដិសេធ​មិន​ព្រម​ចុះ​កុងត្រា​យក​ខ្សែ​បម្រើ​អាល្លឺម៉ង់​រូប​នេះ​នៅ​ខែ​មករា​ដែរ។

​តម្លៃ​ពលកម្ម​របស់ Ozil ​គឺ​៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ រូបគេ​នៅ​សល់​កុងត្រា​ដល់​ដាច់​រដូវ​កាល​នេះ ​ប៉ុន្តែ​ដើម្បី​បាន​ឱ្យ​រូបគេ​ចេញ​ឆាប់ ក្រុម Arsenal ​បាន​ឱ្យ​សំណើ​ទៅ Juventus ​ថា​ពួកគេ​នឹង​ជួយ​ចេញ​ប្រាក់​ពាក់​កណ្ដាល​បើ​សិន​ក្រុម​សេះ​បង្កង់​ព្រម​យក​រូបគេ​ទៅ។ ​តែ​ជា​លទ្ធផល ​ក្រុម​របស់​លោក Pirlo ​នៅ​តែ​មិន​ព្រម​យក​ដដែល។ ​មាន​ក្លឹប​ជា​ច្រើន​ហើយ ដែល​បដិសេធមិន​ព្រម​យក​អតីត​កីឡាករ Real Madrid ​ខាង​លើ​នេះ៕ប្រភព Dailymail​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT