Jose ​មិន​ពេញ​ចិត្ត​កាយ​វិការ​ក្រុម Spurs ​សោះ​ពេល​ស្មើ Wolves ​១-១​

​លោក Jose Mourinho ​មិន​សប្បាយ​ចិត្ត​ជាមួយ​កូន​ក្រុម Spurs ​ឡើយ ​នៅ​ពេល​លេង​បាន​ត្រឹម​ស្មើ​ក្រុម Wolves ​ក្នុង​លទ្ធផល ​១-១ ​នៅ​​យប់មិញ​នេះ​។

​Ndombele ​រក​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម Wolves ​បាន​តាំង​ពី​នាទី​ទី​១​ដើម​តង់​ទី​១​ម្ល៉េះ ​ប៉ុន្តែ​ចុង​ក្រោយ​មិន​អាច​ទទួល​បាន​៣​ពិន្ទុ​ទេ ​ព្រោះ Saiss ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​នៅ​នាទី​៨៦។ ​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​លោក Jose Mourinho ​មិន​ពេញ​ចិត្ត​ឡើយ ព្រោះ​តាម​សាច់​បាល់​ក្រុម​របស់​លោក​គួរ​តែ​បាន​ពិន្ទុ​ពេញ​៣​ពិន្ទុ​។

​លោក Jose Mourinho ​បាន​និយាយ​ថា​៖ “យើង​គ្រប់​គ្រង​ការ​ប្រកួត​បាន ​និង​មាន​ឱកាស​ច្រើន​ដើម្បី​រក​គ្រាប់​បាល់ ប៉ុន្តែ​ចុង​ក្រោយ​មិន​អាច​សម្រេច​បាន​។ ​កីឡាករ​របស់​យើង​ហាក់​ដូចជា​មិន​មាន​មហិច្ឆតា​ក្នុង​ការ​រក​គ្រាប់​បាល់​សោះ។ វា​ជា​បញ្ហា​របស់​ក្រុម​យើង​ដែល​ត្រូវ​ដោះ​ស្រាយ ប្រសិន​បើ​ចង់​ទទួល​បាន​ជ័យជម្នះ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT