ស្មើ​យប់​មិញ​ចាត់​ទុក​ថា​ខ្លាំង​ហើយ ​ដោយ​មើល​ស្ថិតិ​គ្រូ West Brom ​នៅ Anfield ​ញាក់សាច់!

ក្លឹប​ហង្ស​ក្រហម Liverpool បាន​ត្រឹម​ស្មើ ១-១ ទល់​ក្លឹប West Brom នៅ​ឯ​កីឡដ្ឋាន Anfield ក្នុង​ការ​ប្រកួត​ជុំ​ទី ១៥ ​ក្របខ័ណ្ឌ Premier League។

ចំពោះ​លទ្ធផល​ស្មើ​បែប​នេះ រាប់​ថា West Brom ខ្លាំង​ហើយ ព្រោះ Anfield ជា “ទីលាន​មរ.ណៈ” ដែល​ក្លឹប​ជា​ច្រើន​ខ្លាច​រអា ហើយ​ភាគ​ច្រើន​ចេញ​ទៅ​វិញ​គឺ​រមែង​ស្ពាយ​ភាព​បរាជ័យ តែ​នេះ West Brom យក​បាន​ ១ ពិន្ទុ​ទៀត​ផង។

អ្នកចាត់ការ​លោក Sam Allardyce ៤ ប្រកួត​ចុង​ក្រោយ ទល់ Liverpool នៅ Anfield គឺ​លោក​មិន​ដែល​ដឹកនាំ​ចាញ់​នោះ​ទេ ពោល​គឺ​ឈ្នះ ១ ស្មើ ៣ ​ជាមួយ​ការ​ដឹកនាំ​ក្លឹប​បួន​ផ្សេង​គ្នា រួម​មាន Sunderland, Crystal Palace, Everton និង West Brom ចុង​ក្រោយ​នេះ។

ជាង​នេះ​ West Brom ក៏​បាន​បញ្ចប់​កំណត់ត្រា​ឈ្នះ​បណ្តាក់​គ្នា​របស់​ហង្ស​នៅ Anfield ផង​ដែរ នោះ​គឺ ៤១ ប្រកួត Liverpool ឈ្នះ​ទាំង ៤០ និង ស្មើ ១ នៅ​ប្រកួត​យប់​មិញ៕ ប្រភព៖ OptaJoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT